តាហាស - Tahas"> ថ្វាយបង្គំព្រះប្រចាំថ្ងៃ - Devotional TahasDevKHTahasDevEN

តាហាស - Tahas
ហ្វឹកហ្វឺន និងបណ្ដុះបណ្ដាលអ្នកដឹកនាំគ្រិស្តជនTraining and Equipping Christian Leaders

@import((rwml-menu))
Tahas Bible Institute
“ Training and Equipping Christian Leaders ”
ខ្មែរEnglish
វិទ្យាស្ថាន ព្រះគម្ពីរ តាហាស
ហ្វឹកហ្វឺន និងបណ្ដុះបណ្ដាលអ្នកដឹកនាំគ្រិស្តជន
ខ្មែរEnglish
តាហាសTahas
ចូលរួមSubscribe
សំបុត្រសារពត៌មានNewsletters
ថ្វាយបង្គំព្រះប្រចាំថ្ងៃDevotional
ប្រវត្តវិទ្យាស្ថានHistory
ប្រក្រតិទិនCalendar
ទាក់ទងជាមួយយើងContact
ដៃគូរPartner

​បានប្រគល់មកក្នុងកណ្តាប់ ដៃឯងហើយ!

នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងយ៉ូស្វេថា កុំឲ្យខ្លាចគេឡើយ ដ្បិតអញបានប្រគល់មកក្នុងកណ្តាប់ ដៃឯងហើយ នឹងគ្មានអ្នកណាមួយក្នុងពួកគេ អាចឈរនៅមុខឯងបានឡើយ (យ៉ូស្វេ ១០:)

គ្មានទំនុកចិត្តណាធំជាងនេះទេ ដែលនឹងមកដល់អ្នក ឬដល់គ្រិស្តជនផ្សេងៗទៀត ជាជាងការជឿទុកចិត្តនៃការដឹងជាក់ថា អ្នកកំពុងធ្វើការតាមបំណងព្រះទ័យរបស់ព្រះ។ ព្រះអង្គនឹងមិនតាំងអ្នកឲ្យធ្វើអ្វីដោយគ្មានការធានាពីជោគជ័យរបស់អ្នកនោះទេ។ ព្រះបានធានាចំពោះលោកយ៉ូស្វេថា គ្មានហេតុដែលគួរឱ្យគាត់ភ័យខ្លាចនោះឡើយ នៅពេលដែលគាត់ប្រុងប្រៀបច្បាំងនឹងជនជាតិកាណាននោះ។ ព្រះនឹងអនុញ្ញាតឱ្យជនជាតិអ៊ីស្រាអែលធ្វើសង្គ្រាម ប៉ុន្ដែ លទ្ធផលត្រូវបានដោះស្រាយមុននឹងពួកគេចាប់កាន់អាវុធរបស់ពួកគេទៅទៀត។ តើអ្វីទៅដែលធ្វើឲ្យគេមានទំនុកចិត្ត នៅពេលពួកគេបានប្រយុទ្ធ! ទោះជាសត្រូវរបស់គេបានប្រយុទ្ធយ៉ាងស្វាហាប់យ៉ាងណាក៏ដោយ ក៏កងទ័ពរបស់លោកយ៉ូស្វេ ប្រាកដជានឹងបានទទួលជ័យជម្នះដែរ។ ព្រះមិនបានសន្យាថា នឹងឲ្យអ្នកទទួលជ័យជម្នះក្នុងគ្រប់ទាំងកិច្ចការដែលអ្នកបានគ្រោងទុកនោះទេ តែទ្រង់សន្យាថា អ្នកនឹងបានទទួលជោគជ័យ នៅពេលណាដែលអ្នកធ្វើតាមបំណងព្រះហឫទ័យព្រះ (ចោទិយកថា ២៨: «ព្រះយេហូវ៉ាទ្រង់នឹងធ្វើឲ្យពួកខ្មាំងសត្រូវ ដែលលើកគ្នាមកទាស់នឹងឯង ត្រូវចុះចាញ់នៅមុខឯង គេនឹងចេញមកទាស់នឹងឯងតាមផ្លូវមួយ តែនឹងរត់ទៅតាមផ្លូវ៧វិញ ដើម្បីឲ្យ រួចពីមុខឯងចេញ », ២៥«ព្រះយេហូវ៉ាទ្រង់នឹងធ្វើឲ្យឯងចុះចាញ់ នៅមុខពួកខ្មាំងសត្រូវឯង នឹងចេញ ទៅទាស់នឹងគេតាមផ្លូវ១ តែនឹងរត់ទៅតាមផ្លូវ៧វិញ ដើម្បីឲ្យរួចពីមុខគេចេញហើយ ឯងនឹងត្រូវខ្ចាត់ ចុះឡើង ក្នុងគ្រប់ទាំងនគរនៅផែនដី »)។

តើការនេះវាបង្ហាញថា មានមនុស្សកំពុងតែរារាំងអ្នកពីការធ្វើតាមបំណងព្រះហឫទ័យព្រះ ឬទេ? សូមជឿជាក់ថា ព្រះនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ ឬអ្វីផ្សេងទៀតដើម្បីរាំងរាកូនទ្រង់ ពីការសម្រេចតាមបំណងព្រះទ័យទ្រង់នោះទេ។

ចូរប្រុងប្រយ័ត្នក្នុងការវាយតម្លៃអំពីជោគជ័យក្នុងរបៀបដែលព្រះធ្វើ។ ប្រហែលជាទ្រង់កំពុងតែធ្វើការ ដើម្បីបង្កើតផលនៃសេចក្ដីសុខសាន្តរបស់ទ្រង់នៅក្នុងចិត្តអ្នក នៅពេលអ្នកជួបប្រទះបញ្ហា។ ប្រហែលជាព្រះអង្គកំពុងធ្វើការអភិវឌ្ឍស្មារតីនៃការអត់ទោសក្នុងអ្នក នៅពេលដែលអ្នកដទៃធ្វើបាបនឹងអ្នក។ ប្រហែលជាទ្រង់កំពុងធ្វើការ ដើម្បីលុបបំបាត់អំពើបាបណាមួយនៅក្នុងជីវិតរបស់អ្នក។ ប្រសិនបើអ្នកទទួលយកជ័យជម្នះតាមរបៀបរបស់លោកិយ អ្នកប្រហែលជាមានអារម្មណ៍ថាបរាជ័យ។ ប្រសិនបើអ្នកក្រឡេកមើលអ្វីដែលព្រះកំពុងធ្វើសម្រេចតាមរយៈស្ថានភាពរបស់អ្នក នោះអ្នកនឹងឃើញថា ទ្រង់កំពុងទទួលជោគជ័យ។ នៅពេលអ្នកប្រឈមមុខនឹងការប្រឆាំងជំទាស ប៉ុន្តែ អ្នកដឹងថា អ្នកកំពុងធ្វើអ្វីដែលព្រះបានត្រាសហៅឲ្យអ្នកធ្វើ ចូរមានទំនុកចិត្តថា ទ្រង់នឹងសម្រេចនូវអ្វីទាំងអស់ដែលព្រះទ្រង់ចង់បាន។

ENGLISH VERSION សូមចុចសម្រាប់ភាសាអង្គក្លេស

​ចិត្តស្មោះត្រង់!

«ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ា ចេះតែទតច្រវាត់នៅគ្រប់លើផែនដីទាំងមូល ដើម្បីនឹងសំដែងព្រះចេស្តាជួយ ដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះទ្រង់ ព្រះករុណាបានប្រព្រឹត្តបែបឆោតល្ងង់ហើយ ដ្បិតពីនេះ ទៅមុខនឹងចេះតែមានចំបាំងជានិច្ច » (២របាក្សត្រ ១៦:៩)។

ប្រសិនបើចិត្តអ្នកស្មោះត្រង់ចំពោះព្រះ អ្នកមិនចាំបាច់ស្វែងរកទ្រង់ទេ។ ទ្រង់កំពុងស្វែងរកអ្នក! ព្រះបានប្រាប់ស្ដេចអេសាថា ទ្រង់ឃ្លាំមើលជានិច្ចចំពោះពួកអ្នកដែលមានភាពស្មោះត្រង់ហើយមានការប្តេជ្ញាចិត្តចំពោះទ្រង់។ នៅពេលទ្រង់រកឃើញពួកគេ ទ្រង់ធ្វើឱ្យវត្តមានរបស់ទ្រង់ មានអានុភាពយ៉ាងជាក់ស្តែងចំពោះពួកគេ។ ស្ដេចអេសាមានការពិសោធអំណាចដ៏អស្ចារ្យរបស់ព្រះ នៅពេលដែលទ្រង់ប្រឈមមុខនឹងកងទ័ពដែលកំពុងគំរាមកំហែងពីអេត្យូពី (២របាក្សត្រ ១៤:«នៅគ្រានោះ សេរ៉ាសជាសាសន៍អេធីអូពី ទ្រង់បានលើកទ័ព១លាននាក់ និងរទេះចំបាំង៣០០ ចេញមកទាស់នឹងពួកយូដា ក៏មកដល់ក្រុងម៉ារីសា»)។ ព្រះបានប្រទានជ័យជម្នះដល់អេសាទោះជាគាត់ជួបប្រទះនឹងឧបសគ្គដ៏ធំធេងក៏ដោយ។ ថ្វីបើមានអព្ភូតហេតុនេះក៏ដោយ នៅពេលដែលអេសាបានប្រឈមមុខនឹងសត្រូវមួយទៀត ដែលទ្រង់បានបរាជ័យក្នុងការជឿទុកចិត្តលើព្រះ។ ទោះបីកងទ័ពអេសាបានប្រឈម មានទ្រង់ទ្រាយតូចជាងក៏ដោយ គង់តែស្ដេចអេសាបរាជ័យក្នងការជឿ និងទុកចិត្តចំពោះព្រះ។ ព្រះបានលើកទឹកចិត្ដស្ដេចអេសា ឱ្យមានចិត្ដក្លាហាន ដោយដឹងថា ព្រះមិនដែលសម្រាក ឬផ្ទំលក់ឡើយ។ ព្រះទ្រង់មិនដែលត្រូវបានបំបែរអារម្មណ៍នោះទេ ប៉ុន្តែព្យាយាមស្វែងរកបុគ្គលណាដែលមានចិត្តស្មោះត្រង់ចំពោះទ្រង់។

ជួនកាលបញ្ហាប្រឈមរបស់ជីវិតហាក់ដូចជាមិនអាចទៅរួចទេ។ តើអ្នកមានអារម្មណ៍ថា អ្នកខ្សោយខ្លាំងពេកក្នុងការប្រយុទ្ធ នៅក្នុងចម្បាំង? កុំអាលចុះចាញ់ឡើយ! ចូររក្សាចិត្តរបស់អ្នកស្មោះត្រង់ចំពោះព្រះ ដ្បិតទ្រង់ទតមើលអ្នកជានិច្ច ហើយទ្រង់ចង់បង្ហាញពីកម្លាំងរបស់ទ្រង់នៅក្នុងជីវិតអ្នក។ ព្រះមានឆន្ទៈ និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្តល់ឱ្យអ្នកនូវជ័យជម្នះក្នុងការប្រឈមរបស់អ្នកនាពេលបច្ចុប្បន្ននេះ ដូចដែលទ្រង់បានគង់នៅជាមួយនឹងអ្នកទាំងនោះកាលពីអតីតកាលដែរ។ សំណួរគឺថា មិនមែនព្រះកំពុងស្វែងរកមនុស្សរបស់ទ្រង់ទេ ប៉ុន្ដែ តើរាស្ដ្ររបស់ទ្រង់កំពុងតែស្វែងរកទ្រង់ដែរ ឬទេ។ សូមទទួលការលួងលោមពីសេចក្តីសន្យារបស់ព្រះដែលទ្រង់ទតមើលអ្នក ហើយទ្រង់ចង់ឱ្យអ្នកទទួលបានជ័យជំនះ។

ENGLISH VERSION សូមចុចសម្រាប់ភាសាអង្គក្លេស

ព្រះយេស៊ូជាទ្វាររបស់អ្នក!

“ខ្ញុំជាទ្វារ បើអ្នកណាចូលតាមខ្ញុំ នោះនឹងបានសង្គ្រោះរួច នឹងចេញចូល ហើយនឹងរកបានវាលស្មៅដ៏ ស្រួល ” (យ៉ូហាន ១០:៩)។

ជាពួកគ្រីស្ទានយើងនិយាយអំពីព្រះ "បើកទ្វារ" សម្រាប់ពួកយើង គឺមានន័យថា ព្រះអង្គបង្ហាញបំណងព្រះហឫទ័យរបស់ទ្រង់។ អ្វីដែលយើងកំពុងតែសូមព្រះ គឺសូមឲ្យព្រះអង្គរៀបចំយ៉ាងណាតម្រូវតាមកាលៈទេសៈរបស់យើង នោះយើងគិតថាវាជាការល្អបំផុតហើយ។ បញ្ហានេះ គឺថាយើងយល់ខុសនូវអ្វីដែលជាទ្វារ។ ព្រះយេស៊ូបានមានព្រះបន្ទូលថា ព្រះអង្គជាទ្វារ។ កាលៈទេសៈនេះគឺមិនពាក់ព័ន្ធ, ដ្បិតគ្មាននរណាម្នាក់អាចបិទទ្វារដែលព្រះយេស៊ូបានបើកហើយនោះទេ (វិវរណៈ :-«៧ចូរសរសេរផ្ញើទៅទេវតា នៃពួកជំនុំដែលនៅក្រុងភីឡាដិលភាថា ព្រះអង្គដ៏បរិសុទ្ធ ហើយពិតប្រាកដដែលទ្រង់កាន់កូនសោរបស់ ហ្លួងដាវីឌ ដែលទ្រង់បើក ហើយគ្មានអ្នកណាបិទក៏បិទ ហើយគ្មានអ្នកណាបើកបាន ទ្រង់មានព្រះបន្ទូល សេចក្តីទាំងនេះថា ៨អញស្គាល់ការដែលឯងធ្វើហើយ មើលអញបានបើកទ្វារចំហ នៅមុខឯងគ្មានអ្នក ណានឹងបិទបានទេ ពីព្រោះទោះបើឯងមានអំណាចដែលបន្តិចក៏ដោយ គង់តែបានកាន់តាមពាក្យអញដែរ ហើយមិនបានលះបង់ឈ្មោះអញទេ »)។ ប្រសិនបើអ្នកបានប្តូរសកម្មភាពសម្រាប់ការទំនាក់ទំនងរបស់អ្នកជាមួយព្រះគ្រិស្ដ អញ្ចឹងកាលៈទេសៈអាចរំខានដល់សកម្មភាពរបស់អ្នក។ នៅពេលដែលសកម្មភាពត្រូវបានរារាំង, អ្នកអាចសន្មត់ថាទ្វារត្រូវបានបិទហើយ។ ប៉ុន្ដែ ប្រសិនបើព្រះគ្រិស្ដគង់នៅជាទ្វារក្នុងជីវិតរបស់អ្នក នោះទ្រង់នឹងដឹកនាំអ្នកទៅគ្រប់ទាំងបទពិសោធន៍នៃទ្រង់ ដែលទ្រង់ចង់បាន, ហើយនឹងគ្មានអ្វីដែលមនុស្សអាចធ្វើបានដើម្បីបញ្ឈប់ការទ្រង់បានទេ។

ពេលលោកប៉ូល និងលោកស៊ីឡាសបានជាប់គុកនៅក្រុងភីលីព នោះបានលេចឡើងថាទ្វារព័ន្ធកិច្ចរបស់ពួកគេនៅក្នុងប្រទេសក្រិកត្រូវបានបិទ (កិច្ចការ ១៦:២២-២៤«២២ហ្វូងមនុស្សក៏លើកគ្នាទាស់នឹង ប៉ុល ហើយនិងស៊ីឡាសដែរ រួចមេនគរបាលបានកន្ត្រាក់ហែកអាវគេចេញ ហើយបង្គាប់ឲ្យវាយនឹងរំពាត់ ២៣ក្រោយដែលវាយមានស្នាមជាច្រើនហើយ នោះក៏យកទៅដាក់គុក បង្គាប់មេភូឃុំឲ្យរក្សាដោយប្រ

យ័ត្នប្រយែង ២៤មេភូឃុំទទួលបង្គាប់យ៉ាងដូច្នោះ ហើយក៏នាំយកគេទៅដាក់ក្នុងគុកជ្រៅ ព្រមទាំងដាក់ ខ្នោះភ្ជាប់នៅជើងផង »)។ ទោះជាយ៉ាងណាក៏ដោយ ភាពពិតនៃស្ថានភាពរបស់ពួកគេ គឺព្រះអម្ចាស់របស់ពួកគេបានបើកទ្វារនៃពន្ធ័កិច្ចរបស់ពួកគេ ដល់ពួកមនុស្សនៅក្នុងគុក ដែលមិនអាចទៅដល់ពីមុនមក។ អ្នកឆ្មាំគុកនៅក្រុងភីលីព និងក្រុមគ្រួសាររបស់គាត់ត្រឡប់ទៅជាស្នូលយ៉ាងសំខាន់នៃក្រុមជំនុំថ្មីនៅក្រុងភីលីព។ ពីទស្សនៈរបស់មនុស្សទ្វារមួយដែលត្រូវបានគេបិទ! ពីទស្សនៈរបស់ព្រះលោកប៉ូល និងលោកស៊ីឡាសបានបន្តបំរើនៅកន្លែងដែលព្រះចង់ឱ្យពួកគេធ្វើ។

នៅពេលដែលមនុស្សប្រឆាំងនឹងយើង យើងអាចព្យាយាមដោះស្រាយបញ្ហាទៅក្នុងដៃរបស់យើងផ្ទាល់ ដើម្បីសម្រេចនូវអ្វីដែលយើងគិតថាព្រះជាម្ចាស់ចង់បាន។ នេះបង្ហាញថា យើងពិតជាមិនជឿថាព្រះយេស៊ូគឺជាទ្វារសម្រាប់ជីវិតរបស់យើងទេ។ ប្រសិនបើយើងបានធ្វើនោះ យើងនឹងត្រូវបានធានាថាតាមរយៈព្រះគ្រិស្ដ យើងអាចទៅក្នុងអ្វីៗគ្រប់យ៉ាងដែលទ្រង់សព្វព្រះទ័យឲ្យយើងចូល និងធ្វើការងារនោះតាមរយៈយើង។

ENGLISH VERSION សូមចុចសម្រាប់ភាសាអង្គក្លេស

ខ្ញុំ​ខំ​មមុល​ឈោង​ទៅ​ឯ​សេចក្តី​ខាង​មុខ​ទៀត ទាំង​រត់​ដំរង់​ទៅ​ឯ​ទី!

«១៣បងប្អូនអើយ ខ្ញុំមិនរាប់ថាខ្លួនខ្ញុំចាប់បានហើយនោះទេ តែមានសេចក្តីនេះ១ គឺថា ខ្ញុំភ្លេចសេចក្តីទាំងប៉ុន្មានដែលកន្លងទៅហើយ ក៏ខំមមុលឈោងទៅឯសេចក្តីខាងមុខទៀត ១៤ទាំងរត់ដំរង់ទៅឯទី ដើម្បីឲ្យបានរង្វាន់នៃការ‌ងារដ៏ខ្ពស់របស់ព្រះ ក្នុងព្រះ‌គ្រីស្ទយេស៊ូវ » —ភីលីព ៣:១៣,១៤។

ឱព្រះ‌វរ‌បិតាអើយ ឯពួកអ្នកដែលទ្រង់ប្រទានមកទូល‌បង្គំ នោះទូល‌បង្គំចង់ឲ្យគេនៅជាមួយនឹងទូល‌បង្គំ ក្នុងកន្លែងដែលទូល‌បង្គំនៅដែរ ដើម្បីឲ្យបានឃើញសិរី‌ល្អ ដែលទ្រង់បានប្រទានមកទូល‌បង្គំ ដ្បិតទ្រង់បានស្រឡាញ់ទូល‌បង្គំ តាំងតែពីមុនកំណើតលោកីយ៍រៀងមក (យ៉ូហាន ១៧:២៤)។ ខ្ញុំអរព្រះ‌គុណដល់ព្រះ ដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ គឺជាព្រះ‌គ្រីស្ទយេស៊ូវ ជាព្រះ‌អម្ចាស់នៃយើងរាល់គ្នា ពីព្រោះទ្រង់បានរាប់ខ្ញុំទុកជាស្មោះ‌ត្រង់ ទាំងតាំងខ្ញុំឲ្យមានការ‌ងារ (២ ធីម៉ូថេ ១:១២)។ ខ្ញុំជឿសេចក្តីនេះជាយ៉ាងជាក់ថា ព្រះ‌អង្គដែលទ្រង់បានចាប់តាំងធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យកាន់តែពេញខ្នាតឡើង ទាល់តែដល់ថ្ងៃនៃព្រះ‌យេស៊ូវគ្រីស្ទ (ភីលីព ១:៦)។

២៤តើអ្នករាល់គ្នាមិនដឹងទេឬអី ថាពួកអ្នកដែលរត់នៅទីប្រណាំង គេរត់ទាំងអស់គ្នា ប៉ុន្តែ មានតែ១ទេដែលបានរង្វាន់ ដូច្នេះ ចូររត់បែបឲ្យបានរង្វាន់ចុះ ២៥ហើយអស់អ្នកដែលត‌យុទ្ធគ្នា គេខំអត់សង្កត់ចិត្តគ្រប់ជំពូក គឺធ្វើដូច្នោះ ដើម្បីឲ្យបានតែភួងជ័យដែលត្រូវពុក‌រលួយ តែយើងរាល់គ្នាវិញ គឺឲ្យបានមកុដ១ ដែលមិនចេះពុក‌រលួយឡើយ (១កូរិនថូស ៩:២៤,២៥)។ ១ដូច្នេះ ដែលមានស្មរបន្ទាល់១ហ្វូងធំម៉្លេះ នៅព័ទ្ធជុំ‌វិញយើង នោះត្រូវឲ្យយើងចោលអស់ទាំងបន្ទុក និងអំពើបាប ដែលរុំយើងជុំ‌វិញជាងាយម៉្លេះនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់ ២ទាំងរំពឹងមើលដល់ព្រះ‌យេស៊ូវដ៏ជាមេផ្តើម ហើយជាមេសំរេចសេចក្ដីជំនឿរបស់យើង ដែលទ្រង់បានរងទ្រាំនៅឈើឆ្កាង ទាំងមើល‌ងាយចំពោះសេចក្ដីអាម៉ាស់ខ្មាសនោះ ឲ្យតែបានសេចក្ដីអំណរដែលនៅចំពោះទ្រង់ រួចទ្រង់ក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ (ហេព្រើរ ១២:១,២)។Show more posts

Delivered into Your Hand

And the Lord said to Joshua, “Do not fear them, for I have delivered them into your hand; not a man of them shall stand before you.” (Joshua 10:8).

No greater confidence will ever come to you or to any other Christian than the confidence of knowing you are doing God’s will. He will not commission you to do anything without ensuring your success. God assured Joshua that there was no reason to fear as he prepared to battle the Canaanites. God would allow the Israelites to fight the battle, but the outcome was settled before they ever picked up their weapons. What confidence this gave them as they fought! Even though their enemies fought relentlessly, Joshua’s army was certain of eventual victory.

God does not promise you victory in every task you devise, but He does promise that you will be successful whenever you follow His will (Deut. 28:7, 25).

Does it appear that people are keeping you from obeying God’s will? Rest assured that God will not allow anyone or anything to prevent His children from accomplishing His purposes.

Be careful to evaluate success in the way that God does. Perhaps He is working to produce His peace in your heart as you face troubling times. Perhaps He is working to develop a forgiving spirit in you when others mistreat you. Perhaps He is working to eliminate a particular sin in your life. If you accept the world’s understanding of victory, you may feel defeated. If you look to see what God is accomplishing through your situation, you will find that He is succeeding. When you face opposition but know you are doing what God has asked, have confidence that He will accomplish everything that He desires.

KHMER VERSION សូមចុចសម្រាប់ភាសាខ្មែរ

​A Loyal Heart


For the eyes of the Lord run to and fro throughout the whole earth, to show Himself strong on behalf of those whose heart is loyal to Him. (2 Chronicles 16:9).

If your heart is loyal to God, you do not have to look for Him; He is already looking for you! God told King Asa that He continuously watches for those who are steadfast in their commitment to Him. When He finds them, He makes His presence powerfully evident to them. King Asa had experienced God’s awesome power when he faced a menacing army from Ethiopia (2 Chron. 14:9). God gave Asa victory, despite the overwhelming odds he faced. In spite of this miracle, the next time Asa faced an enemy he failed to trust God. Even though the army Asa faced was smaller than the one God had previously defeated, Asa’s faith in God faltered. God encouraged Asa to take courage in knowing that God never rests or sleeps. He is never distracted, but diligently seeks individuals whose hearts are completely committed to Him.

Life’s challenges sometimes seem impossible. Do you feel you are too weak to fight the battle? Don’t give up! Keep your heart loyal to God, for He constantly watches over you, and He desires to demonstrate His strength in your life. God is willing and just as capable of giving you victory in your current challenge as He was with those in times past. The question is not whether God is looking for His people, but whether His people are seeking Him. Take comfort in God’s promise that He watches over you and He wants to give you victory.

KHMER VERSION សូមចុចសម្រាប់ភាសាខ្មែរ

Jesus Is Your Door

I am the door. If anyone enters by Me, he will be saved, and will go in and out and find pasture. ” (John 10:9).

As Christians, we talk about God “opening doors” to us as a means of His revealing His will. What we are asking God to do is engineer our circumstances to match what we think would be best. The problem is that we misunderstand what the door is. Jesus said He is the door. Circumstances are irrelevant, for no one can shut the door that Jesus opens (Rev. 3:8). If you have substituted activity for your relationship with Christ, then circumstances can disrupt your activity. When the activity is hindered, you may assume the door has been closed. Yet, if Christ is the door in your life, He will guide you into every experience of Him that He wants, and there will be nothing that people can do to stop Him.

When Paul and Silas were thrown into prison at Philippi, it appeared that the door to their ministry in Greece had been violently and firmly closed (Acts 16:22-24). The reality of their situation, however, was that their Lord had opened a door of ministry to a previously unreached group of men in prison. The Philippian jailer and his household would become a significant nucleus of the new church in Philippi. From a human perspective, a door had been closed; from God’s perspective, Paul and Silas continued to minister exactly where God wanted them to.

When people oppose us, we may try to take matters into our own hands to accomplish what we think God wants. This reveals that we do not really believe Jesus is the door for our lives. If we did, we would be assured that through Christ we have access to everything He wants to do in and through us.

KHMER VERSION សូមចុចសម្រាប់ភាសាខ្មែរ

Jesus Is Your Door

I am the door. If anyone enters by Me, he will be saved, and will go in and out and find pasture. ” (John 10:9).

Read more

I Press Toward the Mark for the Prize of the High Calling of God

I press toward the mark for the prize of the high calling of God

This one thing I do, forgetting those things which are behind, … I press toward the mark for the prize of the high calling of God in Christ Jesus. —PHI. 3:13, 14.

Father, I will that they … whom thou hast given me, be with me where I am; that they may behold my glory, which thou hast given me. (John 17:24) I know whom I have believed, and am persuaded that he is able to keep that which I have committed unto him against that day. (II Tim. 1:12) He which hath begun a good work in you will perform it until the day of Jesus Christ. (Phi. 1:6)

Know ye not that they which run in a race run all, but one receiveth the prize? So run, that ye may obtain. And every man that striveth for the mastery is temperate in all things. Now they do it to obtain a corruptible crown; but we an incorruptible. (I Cor. 9:24, 25) Let us lay aside every weight, and the sin which doth so easily beset us, and let us run with patience the race that is set before us, looking unto Jesus. (Heb. 12:1, 2)Show more posts

ខ្ញ ឯម-សុខ បើលោកអ្នក បងប្អូនចង់ទាក់ទងមកខ្ញផ្ទាល់ -
សូមផ្ញើរតាមសារអេឡិចត្រូនិច : mail2ems@yahoo.ca
តាមទូរស័ព្ទលេខ :  ០២៦ ៦៣៩-៣៩៦៤ ឬលេខផ្ទាល់ខ្លួន ០១២ ៤៥៦-៤២២

អាសយដ្ឋាន : ភូមិត្រពាំងចឹកសា សង្កាត់កំពុងឆ្នាំង ក្រុងកំពុងឆ្នាំង ខេត្តកំពុងឆ្នាំង ព្រះរាជាណាចក្រកម្ពុជា
Stacks Image p6_n8

Contact Info:
Sok Em’s Email: mail2ems@yahoo.ca / Ph: (855) 12 456-422
Vern Hyndman:
vern@hyndman.com / Ph: (717) 422-7210
Gwen Reese (CMUPS- Board Chair):
gwenreese@telus.net
Canadian Mission to Unreached Peoples Society
#79-15677 – 28th Ave, Surrey, BC V3Z 0E5
Support for Sok Em - SSEKH-01
Support for TBI and Special Projects - SSEKH-75
(Include the name of the project.)
USA donors who require a tax receipt. Email us for instruction.
Stacks Image p6_n20