តាហាស - Tahas"> ថ្វាយបង្គំព្រះប្រចាំថ្ងៃ - Devotional ​បានប្រគល់មកក្នុងកណ្តាប់ ដៃឯងហើយ!​បានប្រគល់មកក្នុងកណ្តាប់ ដៃឯងហើយ!

តាហាស - Tahas
ហ្វឹកហ្វឺន និងបណ្ដុះបណ្ដាលអ្នកដឹកនាំគ្រិស្តជនTraining and Equipping Christian Leaders

@import((rwml-menu))
Tahas Bible Institute
“ Training and Equipping Christian Leaders ”
ខ្មែរEnglish
វិទ្យាស្ថាន ព្រះគម្ពីរ តាហាស
ហ្វឹកហ្វឺន និងបណ្ដុះបណ្ដាលអ្នកដឹកនាំគ្រិស្តជន
ខ្មែរEnglish
តាហាសTahas
ចូលរួមSubscribe
សំបុត្រសារពត៌មានNewsletters
ថ្វាយបង្គំព្រះប្រចាំថ្ងៃDevotional
ប្រវត្តវិទ្យាស្ថានHistory
ប្រក្រតិទិនCalendar
ទាក់ទងជាមួយយើងContact
ដៃគូរPartner

​បានប្រគល់មកក្នុងកណ្តាប់ ដៃឯងហើយ!

នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងយ៉ូស្វេថា កុំឲ្យខ្លាចគេឡើយ ដ្បិតអញបានប្រគល់មកក្នុងកណ្តាប់ ដៃឯងហើយ នឹងគ្មានអ្នកណាមួយក្នុងពួកគេ អាចឈរនៅមុខឯងបានឡើយ (យ៉ូស្វេ ១០:)

គ្មានទំនុកចិត្តណាធំជាងនេះទេ ដែលនឹងមកដល់អ្នក ឬដល់គ្រិស្តជនផ្សេងៗទៀត ជាជាងការជឿទុកចិត្តនៃការដឹងជាក់ថា អ្នកកំពុងធ្វើការតាមបំណងព្រះទ័យរបស់ព្រះ។ ព្រះអង្គនឹងមិនតាំងអ្នកឲ្យធ្វើអ្វីដោយគ្មានការធានាពីជោគជ័យរបស់អ្នកនោះទេ។ ព្រះបានធានាចំពោះលោកយ៉ូស្វេថា គ្មានហេតុដែលគួរឱ្យគាត់ភ័យខ្លាចនោះឡើយ នៅពេលដែលគាត់ប្រុងប្រៀបច្បាំងនឹងជនជាតិកាណាននោះ។ ព្រះនឹងអនុញ្ញាតឱ្យជនជាតិអ៊ីស្រាអែលធ្វើសង្គ្រាម ប៉ុន្ដែ លទ្ធផលត្រូវបានដោះស្រាយមុននឹងពួកគេចាប់កាន់អាវុធរបស់ពួកគេទៅទៀត។ តើអ្វីទៅដែលធ្វើឲ្យគេមានទំនុកចិត្ត នៅពេលពួកគេបានប្រយុទ្ធ! ទោះជាសត្រូវរបស់គេបានប្រយុទ្ធយ៉ាងស្វាហាប់យ៉ាងណាក៏ដោយ ក៏កងទ័ពរបស់លោកយ៉ូស្វេ ប្រាកដជានឹងបានទទួលជ័យជម្នះដែរ។ ព្រះមិនបានសន្យាថា នឹងឲ្យអ្នកទទួលជ័យជម្នះក្នុងគ្រប់ទាំងកិច្ចការដែលអ្នកបានគ្រោងទុកនោះទេ តែទ្រង់សន្យាថា អ្នកនឹងបានទទួលជោគជ័យ នៅពេលណាដែលអ្នកធ្វើតាមបំណងព្រះហឫទ័យព្រះ (ចោទិយកថា ២៨: «ព្រះយេហូវ៉ាទ្រង់នឹងធ្វើឲ្យពួកខ្មាំងសត្រូវ ដែលលើកគ្នាមកទាស់នឹងឯង ត្រូវចុះចាញ់នៅមុខឯង គេនឹងចេញមកទាស់នឹងឯងតាមផ្លូវមួយ តែនឹងរត់ទៅតាមផ្លូវ៧វិញ ដើម្បីឲ្យ រួចពីមុខឯងចេញ », ២៥«ព្រះយេហូវ៉ាទ្រង់នឹងធ្វើឲ្យឯងចុះចាញ់ នៅមុខពួកខ្មាំងសត្រូវឯង នឹងចេញ ទៅទាស់នឹងគេតាមផ្លូវ១ តែនឹងរត់ទៅតាមផ្លូវ៧វិញ ដើម្បីឲ្យរួចពីមុខគេចេញហើយ ឯងនឹងត្រូវខ្ចាត់ ចុះឡើង ក្នុងគ្រប់ទាំងនគរនៅផែនដី »)។

តើការនេះវាបង្ហាញថា មានមនុស្សកំពុងតែរារាំងអ្នកពីការធ្វើតាមបំណងព្រះហឫទ័យព្រះ ឬទេ? សូមជឿជាក់ថា ព្រះនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ ឬអ្វីផ្សេងទៀតដើម្បីរាំងរាកូនទ្រង់ ពីការសម្រេចតាមបំណងព្រះទ័យទ្រង់នោះទេ។

ចូរប្រុងប្រយ័ត្នក្នុងការវាយតម្លៃអំពីជោគជ័យក្នុងរបៀបដែលព្រះធ្វើ។ ប្រហែលជាទ្រង់កំពុងតែធ្វើការ ដើម្បីបង្កើតផលនៃសេចក្ដីសុខសាន្តរបស់ទ្រង់នៅក្នុងចិត្តអ្នក នៅពេលអ្នកជួបប្រទះបញ្ហា។ ប្រហែលជាព្រះអង្គកំពុងធ្វើការអភិវឌ្ឍស្មារតីនៃការអត់ទោសក្នុងអ្នក នៅពេលដែលអ្នកដទៃធ្វើបាបនឹងអ្នក។ ប្រហែលជាទ្រង់កំពុងធ្វើការ ដើម្បីលុបបំបាត់អំពើបាបណាមួយនៅក្នុងជីវិតរបស់អ្នក។ ប្រសិនបើអ្នកទទួលយកជ័យជម្នះតាមរបៀបរបស់លោកិយ អ្នកប្រហែលជាមានអារម្មណ៍ថាបរាជ័យ។ ប្រសិនបើអ្នកក្រឡេកមើលអ្វីដែលព្រះកំពុងធ្វើសម្រេចតាមរយៈស្ថានភាពរបស់អ្នក នោះអ្នកនឹងឃើញថា ទ្រង់កំពុងទទួលជោគជ័យ។ នៅពេលអ្នកប្រឈមមុខនឹងការប្រឆាំងជំទាស ប៉ុន្តែ អ្នកដឹងថា អ្នកកំពុងធ្វើអ្វីដែលព្រះបានត្រាសហៅឲ្យអ្នកធ្វើ ចូរមានទំនុកចិត្តថា ទ្រង់នឹងសម្រេចនូវអ្វីទាំងអស់ដែលព្រះទ្រង់ចង់បាន។

ENGLISH VERSION សូមចុចសម្រាប់ភាសាអង្គក្លេស

ខ្ញ ឯម-សុខ បើលោកអ្នក បងប្អូនចង់ទាក់ទងមកខ្ញផ្ទាល់ -
សូមផ្ញើរតាមសារអេឡិចត្រូនិច : mail2ems@yahoo.ca
តាមទូរស័ព្ទលេខ :  ០២៦ ៦៣៩-៣៩៦៤ ឬលេខផ្ទាល់ខ្លួន ០១២ ៤៥៦-៤២២

អាសយដ្ឋាន : ភូមិត្រពាំងចឹកសា សង្កាត់កំពុងឆ្នាំង ក្រុងកំពុងឆ្នាំង ខេត្តកំពុងឆ្នាំង ព្រះរាជាណាចក្រកម្ពុជា
Stacks Image p6_n8

Contact Info:
Sok Em’s Email: mail2ems@yahoo.ca / Ph: (855) 12 456-422
Vern Hyndman:
vern@hyndman.com / Ph: (717) 422-7210
Gwen Reese (CMUPS- Board Chair):
gwenreese@telus.net
Canadian Mission to Unreached Peoples Society
#79-15677 – 28th Ave, Surrey, BC V3Z 0E5
Support for Sok Em - SSEKH-01
Support for TBI and Special Projects - SSEKH-75
(Include the name of the project.)
USA donors who require a tax receipt. Email us for instruction.
Stacks Image p6_n20