តាហាស - Tahas"> ថ្វាយបង្គំព្រះប្រចាំថ្ងៃ - Devotional ​ចិត្តស្មោះត្រង់!​ចិត្តស្មោះត្រង់!

តាហាស - Tahas
ហ្វឹកហ្វឺន និងបណ្ដុះបណ្ដាលអ្នកដឹកនាំគ្រិស្តជនTraining and Equipping Christian Leaders

@import((rwml-menu))
Tahas Bible Institute
“ Training and Equipping Christian Leaders ”
ខ្មែរEnglish
វិទ្យាស្ថាន ព្រះគម្ពីរ តាហាស
ហ្វឹកហ្វឺន និងបណ្ដុះបណ្ដាលអ្នកដឹកនាំគ្រិស្តជន
ខ្មែរEnglish
តាហាសTahas
ចូលរួមSubscribe
សំបុត្រសារពត៌មានNewsletters
ថ្វាយបង្គំព្រះប្រចាំថ្ងៃDevotional
ប្រវត្តវិទ្យាស្ថានHistory
ប្រក្រតិទិនCalendar
ទាក់ទងជាមួយយើងContact
ដៃគូរPartner

​ចិត្តស្មោះត្រង់!

«ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ា ចេះតែទតច្រវាត់នៅគ្រប់លើផែនដីទាំងមូល ដើម្បីនឹងសំដែងព្រះចេស្តាជួយ ដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះទ្រង់ ព្រះករុណាបានប្រព្រឹត្តបែបឆោតល្ងង់ហើយ ដ្បិតពីនេះ ទៅមុខនឹងចេះតែមានចំបាំងជានិច្ច » (២របាក្សត្រ ១៦:៩)។

ប្រសិនបើចិត្តអ្នកស្មោះត្រង់ចំពោះព្រះ អ្នកមិនចាំបាច់ស្វែងរកទ្រង់ទេ។ ទ្រង់កំពុងស្វែងរកអ្នក! ព្រះបានប្រាប់ស្ដេចអេសាថា ទ្រង់ឃ្លាំមើលជានិច្ចចំពោះពួកអ្នកដែលមានភាពស្មោះត្រង់ហើយមានការប្តេជ្ញាចិត្តចំពោះទ្រង់។ នៅពេលទ្រង់រកឃើញពួកគេ ទ្រង់ធ្វើឱ្យវត្តមានរបស់ទ្រង់ មានអានុភាពយ៉ាងជាក់ស្តែងចំពោះពួកគេ។ ស្ដេចអេសាមានការពិសោធអំណាចដ៏អស្ចារ្យរបស់ព្រះ នៅពេលដែលទ្រង់ប្រឈមមុខនឹងកងទ័ពដែលកំពុងគំរាមកំហែងពីអេត្យូពី (២របាក្សត្រ ១៤:«នៅគ្រានោះ សេរ៉ាសជាសាសន៍អេធីអូពី ទ្រង់បានលើកទ័ព១លាននាក់ និងរទេះចំបាំង៣០០ ចេញមកទាស់នឹងពួកយូដា ក៏មកដល់ក្រុងម៉ារីសា»)។ ព្រះបានប្រទានជ័យជម្នះដល់អេសាទោះជាគាត់ជួបប្រទះនឹងឧបសគ្គដ៏ធំធេងក៏ដោយ។ ថ្វីបើមានអព្ភូតហេតុនេះក៏ដោយ នៅពេលដែលអេសាបានប្រឈមមុខនឹងសត្រូវមួយទៀត ដែលទ្រង់បានបរាជ័យក្នុងការជឿទុកចិត្តលើព្រះ។ ទោះបីកងទ័ពអេសាបានប្រឈម មានទ្រង់ទ្រាយតូចជាងក៏ដោយ គង់តែស្ដេចអេសាបរាជ័យក្នងការជឿ និងទុកចិត្តចំពោះព្រះ។ ព្រះបានលើកទឹកចិត្ដស្ដេចអេសា ឱ្យមានចិត្ដក្លាហាន ដោយដឹងថា ព្រះមិនដែលសម្រាក ឬផ្ទំលក់ឡើយ។ ព្រះទ្រង់មិនដែលត្រូវបានបំបែរអារម្មណ៍នោះទេ ប៉ុន្តែព្យាយាមស្វែងរកបុគ្គលណាដែលមានចិត្តស្មោះត្រង់ចំពោះទ្រង់។

ជួនកាលបញ្ហាប្រឈមរបស់ជីវិតហាក់ដូចជាមិនអាចទៅរួចទេ។ តើអ្នកមានអារម្មណ៍ថា អ្នកខ្សោយខ្លាំងពេកក្នុងការប្រយុទ្ធ នៅក្នុងចម្បាំង? កុំអាលចុះចាញ់ឡើយ! ចូររក្សាចិត្តរបស់អ្នកស្មោះត្រង់ចំពោះព្រះ ដ្បិតទ្រង់ទតមើលអ្នកជានិច្ច ហើយទ្រង់ចង់បង្ហាញពីកម្លាំងរបស់ទ្រង់នៅក្នុងជីវិតអ្នក។ ព្រះមានឆន្ទៈ និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្តល់ឱ្យអ្នកនូវជ័យជម្នះក្នុងការប្រឈមរបស់អ្នកនាពេលបច្ចុប្បន្ននេះ ដូចដែលទ្រង់បានគង់នៅជាមួយនឹងអ្នកទាំងនោះកាលពីអតីតកាលដែរ។ សំណួរគឺថា មិនមែនព្រះកំពុងស្វែងរកមនុស្សរបស់ទ្រង់ទេ ប៉ុន្ដែ តើរាស្ដ្ររបស់ទ្រង់កំពុងតែស្វែងរកទ្រង់ដែរ ឬទេ។ សូមទទួលការលួងលោមពីសេចក្តីសន្យារបស់ព្រះដែលទ្រង់ទតមើលអ្នក ហើយទ្រង់ចង់ឱ្យអ្នកទទួលបានជ័យជំនះ។

ENGLISH VERSION សូមចុចសម្រាប់ភាសាអង្គក្លេស

ខ្ញ ឯម-សុខ បើលោកអ្នក បងប្អូនចង់ទាក់ទងមកខ្ញផ្ទាល់ -
សូមផ្ញើរតាមសារអេឡិចត្រូនិច : mail2ems@yahoo.ca
តាមទូរស័ព្ទលេខ :  ០២៦ ៦៣៩-៣៩៦៤ ឬលេខផ្ទាល់ខ្លួន ០១២ ៤៥៦-៤២២

អាសយដ្ឋាន : ភូមិត្រពាំងចឹកសា សង្កាត់កំពុងឆ្នាំង ក្រុងកំពុងឆ្នាំង ខេត្តកំពុងឆ្នាំង ព្រះរាជាណាចក្រកម្ពុជា
Stacks Image p6_n8

Contact Info:
Sok Em’s Email: mail2ems@yahoo.ca / Ph: (855) 12 456-422
Vern Hyndman:
vern@hyndman.com / Ph: (717) 422-7210
Gwen Reese (CMUPS- Board Chair):
gwenreese@telus.net
Canadian Mission to Unreached Peoples Society
#79-15677 – 28th Ave, Surrey, BC V3Z 0E5
Support for Sok Em - SSEKH-01
Support for TBI and Special Projects - SSEKH-75
(Include the name of the project.)
USA donors who require a tax receipt. Email us for instruction.
Stacks Image p6_n20