តាហាស - Tahas
ហ្វឹកហ្វឺន និងបណ្ដុះបណ្ដាលអ្នកដឹកនាំគ្រិស្តជនTraining and Equipping Christian Leaders

@import((rwml-menu))
Tahas Bible Institute
“ Training and Equipping Christian Leaders ”
ខ្មែរEnglish
Stacks Image p17_n39
ខ្មែរEnglish
តាហាសTahas
ចូលរួមSubscribe
សំបុត្រសារពត៌មានNewsletters
ថ្វាយបង្គំព្រះប្រចាំថ្ងៃDevotional
ប្រវត្តវិទ្យាស្ថានHistory
ប្រក្រតិទិនCalendar
ទាក់ទងជាមួយយើងContact
ដៃគូរPartner

ព្រះយេស៊ូជាទ្វាររបស់អ្នក!

“ខ្ញុំជាទ្វារ បើអ្នកណាចូលតាមខ្ញុំ នោះនឹងបានសង្គ្រោះរួច នឹងចេញចូល ហើយនឹងរកបានវាលស្មៅដ៏ ស្រួល ” (យ៉ូហាន ១០:៩)។

ជាពួកគ្រីស្ទានយើងនិយាយអំពីព្រះ "បើកទ្វារ" សម្រាប់ពួកយើង គឺមានន័យថា ព្រះអង្គបង្ហាញបំណងព្រះហឫទ័យរបស់ទ្រង់។ អ្វីដែលយើងកំពុងតែសូមព្រះ គឺសូមឲ្យព្រះអង្គរៀបចំយ៉ាងណាតម្រូវតាមកាលៈទេសៈរបស់យើង នោះយើងគិតថាវាជាការល្អបំផុតហើយ។ បញ្ហានេះ គឺថាយើងយល់ខុសនូវអ្វីដែលជាទ្វារ។ ព្រះយេស៊ូបានមានព្រះបន្ទូលថា ព្រះអង្គជាទ្វារ។ កាលៈទេសៈនេះគឺមិនពាក់ព័ន្ធ, ដ្បិតគ្មាននរណាម្នាក់អាចបិទទ្វារដែលព្រះយេស៊ូបានបើកហើយនោះទេ (វិវរណៈ :-«៧ចូរសរសេរផ្ញើទៅទេវតា នៃពួកជំនុំដែលនៅក្រុងភីឡាដិលភាថា ព្រះអង្គដ៏បរិសុទ្ធ ហើយពិតប្រាកដដែលទ្រង់កាន់កូនសោរបស់ ហ្លួងដាវីឌ ដែលទ្រង់បើក ហើយគ្មានអ្នកណាបិទក៏បិទ ហើយគ្មានអ្នកណាបើកបាន ទ្រង់មានព្រះបន្ទូល សេចក្តីទាំងនេះថា ៨អញស្គាល់ការដែលឯងធ្វើហើយ មើលអញបានបើកទ្វារចំហ នៅមុខឯងគ្មានអ្នក ណានឹងបិទបានទេ ពីព្រោះទោះបើឯងមានអំណាចដែលបន្តិចក៏ដោយ គង់តែបានកាន់តាមពាក្យអញដែរ ហើយមិនបានលះបង់ឈ្មោះអញទេ »)។ ប្រសិនបើអ្នកបានប្តូរសកម្មភាពសម្រាប់ការទំនាក់ទំនងរបស់អ្នកជាមួយព្រះគ្រិស្ដ អញ្ចឹងកាលៈទេសៈអាចរំខានដល់សកម្មភាពរបស់អ្នក។ នៅពេលដែលសកម្មភាពត្រូវបានរារាំង, អ្នកអាចសន្មត់ថាទ្វារត្រូវបានបិទហើយ។ ប៉ុន្ដែ ប្រសិនបើព្រះគ្រិស្ដគង់នៅជាទ្វារក្នុងជីវិតរបស់អ្នក នោះទ្រង់នឹងដឹកនាំអ្នកទៅគ្រប់ទាំងបទពិសោធន៍នៃទ្រង់ ដែលទ្រង់ចង់បាន, ហើយនឹងគ្មានអ្វីដែលមនុស្សអាចធ្វើបានដើម្បីបញ្ឈប់ការទ្រង់បានទេ។

ពេលលោកប៉ូល និងលោកស៊ីឡាសបានជាប់គុកនៅក្រុងភីលីព នោះបានលេចឡើងថាទ្វារព័ន្ធកិច្ចរបស់ពួកគេនៅក្នុងប្រទេសក្រិកត្រូវបានបិទ (កិច្ចការ ១៦:២២-២៤«២២ហ្វូងមនុស្សក៏លើកគ្នាទាស់នឹង ប៉ុល ហើយនិងស៊ីឡាសដែរ រួចមេនគរបាលបានកន្ត្រាក់ហែកអាវគេចេញ ហើយបង្គាប់ឲ្យវាយនឹងរំពាត់ ២៣ក្រោយដែលវាយមានស្នាមជាច្រើនហើយ នោះក៏យកទៅដាក់គុក បង្គាប់មេភូឃុំឲ្យរក្សាដោយប្រ

យ័ត្នប្រយែង ២៤មេភូឃុំទទួលបង្គាប់យ៉ាងដូច្នោះ ហើយក៏នាំយកគេទៅដាក់ក្នុងគុកជ្រៅ ព្រមទាំងដាក់ ខ្នោះភ្ជាប់នៅជើងផង »)។ ទោះជាយ៉ាងណាក៏ដោយ ភាពពិតនៃស្ថានភាពរបស់ពួកគេ គឺព្រះអម្ចាស់របស់ពួកគេបានបើកទ្វារនៃពន្ធ័កិច្ចរបស់ពួកគេ ដល់ពួកមនុស្សនៅក្នុងគុក ដែលមិនអាចទៅដល់ពីមុនមក។ អ្នកឆ្មាំគុកនៅក្រុងភីលីព និងក្រុមគ្រួសាររបស់គាត់ត្រឡប់ទៅជាស្នូលយ៉ាងសំខាន់នៃក្រុមជំនុំថ្មីនៅក្រុងភីលីព។ ពីទស្សនៈរបស់មនុស្សទ្វារមួយដែលត្រូវបានគេបិទ! ពីទស្សនៈរបស់ព្រះលោកប៉ូល និងលោកស៊ីឡាសបានបន្តបំរើនៅកន្លែងដែលព្រះចង់ឱ្យពួកគេធ្វើ។

នៅពេលដែលមនុស្សប្រឆាំងនឹងយើង យើងអាចព្យាយាមដោះស្រាយបញ្ហាទៅក្នុងដៃរបស់យើងផ្ទាល់ ដើម្បីសម្រេចនូវអ្វីដែលយើងគិតថាព្រះជាម្ចាស់ចង់បាន។ នេះបង្ហាញថា យើងពិតជាមិនជឿថាព្រះយេស៊ូគឺជាទ្វារសម្រាប់ជីវិតរបស់យើងទេ។ ប្រសិនបើយើងបានធ្វើនោះ យើងនឹងត្រូវបានធានាថាតាមរយៈព្រះគ្រិស្ដ យើងអាចទៅក្នុងអ្វីៗគ្រប់យ៉ាងដែលទ្រង់សព្វព្រះទ័យឲ្យយើងចូល និងធ្វើការងារនោះតាមរយៈយើង។

ENGLISH VERSION សូមចុចសម្រាប់ភាសាអង្គក្លេស

ខ្ញ ឯម-សុខ បើលោកអ្នក បងប្អូនចង់ទាក់ទងមកខ្ញផ្ទាល់ -
សូមផ្ញើរតាមសារអេឡិចត្រូនិច : mail2ems@yahoo.ca
តាមទូរស័ព្ទលេខ :  ០២៦ ៦៣៩-៣៩៦៤ ឬលេខផ្ទាល់ខ្លួន ០១២ ៤៥៦-៤២២

អាសយដ្ឋាន : ភូមិត្រពាំងចឹកសា សង្កាត់កំពុងឆ្នាំង ក្រុងកំពុងឆ្នាំង ខេត្តកំពុងឆ្នាំង ព្រះរាជាណាចក្រកម្ពុជា
Stacks Image p6_n8

Contact Info:
Sok Em’s Email: mail2ems@yahoo.ca / Ph: (855) 12 456-422
Allan Hyndman:
awhyndman@cogeco.ca / Ph: (905) 735-6540
Gwen Reese (CMUPS- Board Chair):
gwenreese@telus.net
Canadian Mission to Unreached Peoples Society
35669 Hawksview Place, Abbotsford, BC V3G 2Y1
Support for Sok Em - SSEKH-01
Support for TBI and Special Projects - SSEKH-75
(Include the name of the project.)
USA donors who require a tax receipt. Email us for instruction.
Stacks Image p6_n20